English | ខ្មែរ

វិទ្យាល័យ ជា ចាន់តូ

កន្លែងដែលសិស្សានុសិស្សមានទេពកោសល្យ និងឆន្ទៈអាចទទួលបានឱកាសក្នុងការរៀន ដឹកនាំ និងផ្លាស់ប្តូរ

ទាក់ទងមកយើង

អំពីយើង

វិទ្យាល័យ ជា ចាន់តូ ជាសាលាកម្រិតមធ្យម សិក្សាបើកថ្មីក្នុងខេត្តកំពង់ធំ ដែលធានាផ្តល់នូវការអប់រំលំដាប់អន្តរជាតិដល់សិស្សានុសិស្ស។ យើងជ្រើសរើសសិស្សឆ្នើម និងមានភាពមោះមុត ក្នុងការសិក្សានៅស្រុកសន្ទុក ជាពិសេសសិស្សដែលមកពីមជ្ឈដ្ឋានខ្វះខាតខ្លាំង។ យើងប្តេជ្ញាផ្តល់នូវបរិយាកាសសិក្សាប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពដែលស្រប តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីសិក្សាអន្តរជាតិខេមប្រ៊ីជសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា។

📚 កសាងអ្នកដឹកនាំ
🌟 បង្កើតឱកាសថ្មីៗ
🎓 បំផុសគំនិតឧត្តុងឧត្តម

ហេតុអ្វីគួរជ្រើសរើសវិទ្យាល័យជា ចាន់តូ?

🎓

ការអប់រំកម្រិតមធ្យមសិក្សាប្រកបដោយគុណភាព និង ការជ្រោមជ្រែងពេញលេញ

🏫

បរិវេណសាលាដែលផ្ដោតខ្លាំងលើសិស្ស ជាមួយនឹងវិធីសាស្រ្តអប់រំដ៏ទូលំទូលាយ

📖

កម្មវិធីសិក្សាជាភាសាខ្មែរ និងភាសាអង់គ្លេសមានស្តង់ដារខ្ពស់ ដើម្បីរៀបចំសិស្សសម្រាប់ផែនការផ្ទាល់ខ្លួនក្រោយបញ្ចប់មធ្យមសិក្សា

ចក្ខុវិស័យ និង បេសកកម្មរបស់យើង

ចក្ខុវិស័យ

យើងមានក្ដីសង្ឈឹមថាសិស្សានុសិស្សគ្រប់រូបនៅកម្ពុជាដែលមានទេពកោសល្យ និងឆន្ទៈអាចទទួលបានឱកាសរៀន ដឹកនាំ និងនាំមកនូវការផ្លាស់ប្តូរ។ វិទ្យាល័យ ជា ចាន់តូ ប្ដេជ្ញាធ្វើជាកន្លែងនៃការបំផុសគំនិត និងការបង្កើនធនធានមនុស្សដែលមានសមត្ថភាព។ តាមរយៈសហគមន៍ ដ៏រស់រវើកនៃអ្នកសិក្សា និងអ្នកអប់រំដែលសហការគ្នាយ៉ាងរលូន យើងអាចបង្កើតអ្នកដឹកនាំប្រកបដោយប្រាជ្ញា ភាពច្នៃប្រឌិត និងគុណធម៌សម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ជាតិនិងពិភពលោក។

បេសកកម្ម

  • ផ្ដល់ឱកាសសម្រាប់សិស្សានុសិស្សចេញពីមជ្ឈដ្ឋានដែលខ្វះធនធាន
  • ផ្តល់ជូននូវការអប់រំយ៉ាងហ្មត់ចត់ដែលផ្តោតលើ STEM ភាសាអង់គ្លេស និងភាពជាអ្នកដឹកនាំ
  • បង្កើត និងពង្រឹងពហុជំនាញរបស់សិស្សរបស់យើង

ទាក់ទងមកយើង

សម្រាប់ចម្ងល់ សំណួរ ឬសំណូមពរផ្សេងៗ!

ព័ត៌មានទំនាក់ទំនង

📧

អ៊ីមែល

cheachantocollege@gmail.com
📍

ទីតាំង

ស្រុកសន្ទុក ខេត្តកំពង់ធំ

បំពេញទម្រង់សាកសួរព័ត៌មាន →